សូមស្វាគមន៍មកកាន់គេហទំព័រសំរាប់តំបន់ទេសចរណ៍ដែលជាខេត្តសិ្ថតនៅជុំវិញបឹងទនេ្លសាបមានខេត្តបាត់ដំបង ពោធិ័សាត់ សៀមរាប កំពង់ឆ្នាំង និង កំពង់ធំ

បាត់ដំបង

ខេត្តបាត់ដំបងសូមស្វាគមន៌                                              
        ប្រាសាទបាណន់ មានទីតាំងក្នុងឃុំកន្ទី២ ស្រុក​បាណន់ នៅលើកំពូលភ្នំ​កំពស់ប្រមាណ៤០០ម ចំងាយ២៥គម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ១៥៥ ស្របនឹងដងស្ទឹងសង្កែ។ ប្រាសាទនេះកសាងឡើងនៅពាក់កណ្តាលសតវត្សទឺ​១១ ​និងចុងសតវត្សទី១២។ ព្រះរាជាដែលបានកសាងមុនគេគឺ ព្រះបាទឧទយា ទិត្យាវ័រន្មទី២(១០៥០ ១០៦៦)។ ក្រោយមកត្រូវបានបពា្ចប់ដោយ ព្រះបាទជ័យ វ័រន្មទី៧(១១៨១ ១២១៩)។ នៅជើងភ្នំមានគូទឹក និង ល្អាងសំខាន់ពីរគឺ ល្អាងបិទ មាស និងល្អាងឈូង នៅជុំវិញភ្នំហៅឈូងអាជ័យ។​ប្រាសាទនេះសង់នៅលើ កំពូលភ្នំបាណន់តំរៀបគ្នា មានលក្ខណៈដូចកំពូលប្រាសាទអង្គវត្ត ប៉ុន្តែជា​សំណង់ដាច់ៗពីគ្នា ធ្វើអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។
 
        ប្រាសាទវត្តឯភ្នំ មានទីតាំងក្នុងឃុំពាមឯក ចំងាយ៧គម បែកចេញពីផ្លូវ​ខេត្ត១៥៦ ត្រង់ភូមិថ្កូវដូនទាវ ស្រុកភ្នំឯក​​និងចំងាយ៧គម ពីទីប្រជុំជនខេត្តសរុប ១៤គម។ ប្រាសាទនេះកសាងឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ រជ្ជកាលព្រះ បាទ សូរ្យវ័រន្មទី១(១០០២ ១០៥០)។ នៅទីនោះមានដើមពោធិ៍១៨ដើម ដុះជុំវិញ ប្រាសាទនោះ បង្កើតឲមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និង ខ្យល់អាកាស ត្រជាក់បរិសុទ្ធ។ នៅខាងត្បូងប្រាសាទ នៅមានសល់គូទឹក ដែលបច្ចុប្បន្ន​បាន ក្លាយទៅជាស្រះសំរាប់ព្រះសង្ឃប្រើបា្រស់។
        ប្រាសាទស្នឹងចែកចេញជាពីរគឺ ស្នឹងខាងកើត​ និង ស្នឹងខាងលិច។ ​​បា្រសាទទាំងពីរនេះស្ថិតនៅក្នុងបរិវេណ វត្តស្នឹង ឃុំស្នឹង ស្រុកបាណ​ន់ចំងាយ២២គម ពីទីប្រជុំជបខេត្ត។ ប្រាសាទនេះសង់អំពីឥដ្ឋនៅលើដីទួលមូល មានបណ្តោយ ៣០ម ទទឹង២០ម។ ប្រាសាទនេះមានលក្ខណជាចេតីយ៍ ចំនួន​៣ដាច់ពីគ្នា។  ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបណ្តោយប្រាសាទដែល
កសាងនៅសតវត្សទី១២។ នៅក្រោយប្រាសាទ មានព្រះវិហារមួយទៀតកសាងថ្មី។ ស្នឹងខាងលិចមានទីតាំងជាង់នឹងផ្លូវជាតិលេខ៥៧(១០)ធ្វើអំពីថ្មភក់។
   
    ភ្នំសំពៅជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧(អតីត ផ្លូវជាតិលេខ១០)ក្នុងឃុំសំពៅស្រុកបាត់ដំបងមានកំពស់១០០ម ចំងាយ​១២គម ពីក្រុងបាត់ដំបង។ នៅលើកំពូលភ្នំមានព្រះវិហារនិងល្អាងសំខាន់ៗ៣គឺ
ល្អាង ផ្កាស្លាល្អាងល្ខោនល្អាងអសុភ។ល្អាងផ្កាស្លាជាតំបន់រមណីយដ្ឋានមួយយ៉ាង សំខាន់ដែលក្នុងនោះមានថ្មច្រូងច្រាង។នៅក្បែរៗភ្នំសំពៅមានចង្កោមភ្នំសំខាន់ៗ
មួយចំនួន ដែលទាក់ទងនឹង​រឿងព្រេងខ្មែរគឺ រឿងរាជកុលនារំសាយសក់ មានភ្នំក្តោង ភ្នំ
ក្រពើ ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។